Monday, November 13, 2017

បើ​ដំ​ឡើង​ទៅ iOS 11 គួរ​​ដោនឡូត​កម្មវិធី​​ប្រើ​​បច្ចេកវិទ្យា​ AR ល្អៗ​​ទាំង​នេះ​




ក្នុង​ខែ​ មិថុនា​ ក្រុមហ៊ុន​ Apple បាន​បង្ហាញ​នូវ​ ARKit ជា​ Framework ផ្ទាល់​ខ្លួន​សម្រាប់​កម្មវិធី​បែប​ Augmented-
reality។ បច្ចេកវិទ្យា​នេះ​អាច​ឲ្យ​អ្នក​ដាក់​នូវ​ធាតុ​ផ្សេងៗ​លើ​ទិដ្ឋភាព​ជាក់ស្តែង​គ្រប់​ទីកន្លែង​ ដោយ​ប្រើប្រាស់​ iPhone ឬ​ iPad។
មុខងារ​ថ្មី​នេះ​មាន​លើ​ iOS 11។ អ្នក​អាច​ពិនិត្យ​មើល​នូវ​កម្មវិធី​ខាងក្រោម​ប្រើ​នូវ​ ARKit ជា​យោបល់​ពី​អ្វី​អាច​ធ្វើ​បាន​បច្ចុប្បន្ន​ជាមួយ​នឹង​ Framework នេះ​។
  • កម្មវិធី Amazon, កម្មវិធី Magnolia Market៖ កម្មវិធី​នេះ​អាច​ឲ្យ​អ្នក​ដាក់​នូវ​ផលិតផល​ផ្សេងៗ​ទៅ​លើ​ទិដ្ឋភាព​ជាក់ស្ដែង​ដូចជា​ផ្ទះ​ ឬ​បន្ទប់​ទទួល​ភ្ញៀវ​ រួច​អ្នក​ពិនិត្យ​មើល​សម​ ឬ​អត់​។ បន្ទាប់​មក​អ្នក​អាច​ចែករំលែក​ជាមួយ​មិត្តភ័ក្ដិ​ជួយ​ពិនិត្យ​មើល​​ ប្រសិនបើ​អ្នក​ពេញ​ចិត្ត​ អ្នក​អាច​ចុច​លើ​ចំណុច​គ្រាប់​បី​នៅ​ជ្រុង​អេក្រង់​ អ្នក​នឹង​ឃើញ​ទំព័រ​ជាមួយ​នឹង​ព័ត៌មាន​លំអិត​ផលិតផល​ទាំង​នោះ​ រួច​អ្នក​បញ្ចូល​ក្នុង​ Cart សម្រាប់​ការ​ទិញ​បាន​។ ដោនឡូត​នៅ​ទីនេះ
  • កម្មវិធី Ikea Place៖ កម្មវិធី​នេះ​ស្រដៀង​នឹង​កម្មវិធី​ខាងលើ​ដែរ​ ប៉ុន្តែ​មិន​មាន​បញ្ចូល​ការ​ទិញ​ផលិតផល​ទាំង​នោះ​ទេ​។ ដោនឡូត​នៅ​ទីនេះ
  • កម្មវិធី Holo៖ កម្មវិធី​នេះ​អាច​ឲ្យ​អ្នក​បន្ថែម​នូវ​ តួអង្គ​មនុស្ស​ និង​សត្វ​លើ​ទិដ្ឋភាព​ ហើយ​ផ្ដល់​ជម្រើស​ក្នុង​ការ​ថត​ជា​រូបភាព​ ឬ​វីដេអូ​។ អ្នក​អាច​ពង្រីក​បង្រួម​ រំកិល​អាស្រ័យ​លើ​ទីតាំង​អ្នក​ ហើយ​អ្នក​ក៏​អាច​បញ្ចេញ​ប្រតិកម្ម​លើ​តួអង្គ​នោះ​បាន​ដែរ​។ ដោនឡូត​នៅ​ទីនេះ
  • កម្មវិធី Giphy World៖ កម្មវិធី​នេះ​អាច​ឲ្យ​អ្នក​ដាក់​នូវ​រូបភាព​មាន​ចលនា​ (GIF) ឬ​ Sticker ផ្សេងៗ​លើ​ទិដ្ឋភាព​ ហើយ​អ្នក​អាច​គ្រប់គ្រង​ទីតាំង​ ព្រម​ទាំង​អាច​ថត​ជា​រូបភាព​ និង​វីដេអូ​បាន​។ ដោនឡូត​នៅ​ទីនេះ
  • កម្មវិធី Fitness AR៖ កម្មវិធី​នេះ​ប្រើ​ API របស់​ Strava ដើម្បី​ទាញ​ទិន្នន័យ​ និង​បម្លែង​ផ្លូវ​ទៅ​ជា​ផែនទី​ 3D ដែល​បង្ហាញ​នូវ​ដី​អ្នក​បាន​ឆ្លង​កាត់​ ដោយ​រត់​ ឬ​ជិះ​កង់​។ អ្នក​អាច​ពិនិត្យ​មើល​ផ្លូវ​អ្នក​ធ្លាប់​បាន​ធ្វើ​លំហាត់​ប្រាណ​បាន​ជា​ 3D លើ​បន្ទាត់​ពណ៌​ខៀវ​ រួច​ចែករំលែក​ទៅ​កាន់​មិត្តភ័ក្ដិ​បាន​។ ដោនឡូត​នៅ​ទីនេះ
  • កម្មវិធី Hair Color ដោយ ModiFace៖ កម្មវិធី​នេះ​អាច​សម្គាល់​មើល​សក់​អ្នក​បាន​លំអិត​ ដោយ​វីដេអូ​ រួច​អ្នក​អាច​ផ្លាស់ប្ដូរ​ពណ៌​អ្នក​ចូលចិត្ត​។ អ្នក​ប្រហែល​ជា​អាច​នឹង​ផ្លាស់ប្ដូរ​ពណ៌​សក់​ពេល​អ្នក​ប្រើ​កម្មវិធី​នេះ​។ ដោនឡូត​នៅ​ទីនេះ
  • កម្មវិធី Magic Sudoku៖ កម្មវិធី​នេះ​ប្រើ​កាមេរ៉ា​ក្រោយ​តែ​មិនមែន​ជា​កម្មវិធី​តម្រង់​ហើយ​ថត​តែ​ម្ដង​នោះ​ទេ​។ កម្មវិធី​ប្រើ​ AR ជួយ​អ្នក​ដោះស្រាយ​នូវ​ហ្គេម​ Sudoku puzzle ពិបាក​ អ្នក​មិន​អាច​ដោះ​បាន​។ អ្នក​គ្រាន់​តែ​តម្រង់​កាមេរ៉ា​លើ​ផ្ទៃ​ក្រឡា​ហ្គេម​នៃ​កុំព្យូទ័រ​ ឬ​ iPad ឲ្យ​ត្រូវ​នឹង​ចំណុច​ពណ៌​លឿន​លើ​រូប​នោះ​ទេ​ ចម្លើយ​នឹង​បង្ហាញ​។ ដោនឡូត​នៅ​ទីនេះ
  • កម្មវិធី ShARk ដោយ​ Curiscope៖ កម្មវិធី​នេះ​អាច​ឲ្យ​អ្នក​ដាក់​ត្រី​ហែល​លើ​ទិដ្ឋភាព​ជាក់ស្តែង​ រួច​ដាក់​ចំណី​ត្រង់​ចំណុច​ណា​មួយ​ ត្រី​ឆ្លាម​នឹង​ហែល​ទៅ​រក​។ ប្រសិនបើ​អ្នក​មិន​ដាក់​ចំណី​ ត្រី​ឆ្លាម​នឹង​ហែល​ចុះ​ឡើង​ពេញ​ទិដ្ឋភាព​។ អ្នក​ក៏​អាច​ថត​ជា​វីដេអូ​នូវ​សកម្មភាព​ពេល​វា​ហែល​ផង​ដែរ​ក្នុង​ការ​ចែក​រំលែក​៕ ដោនឡូត​នៅ​ទីនេះ

ប្រភព៖ DigitalTrends ប្រែសម្រួល៖ ប៊ុន ធឿន
·   0

LG G6 Plus កាមេរ៉ា​ភ្លោះ RAM 6GB ​ចេញ​លក់​ហើយ ឯ​តម្លៃ​កប់!

យោង​តាម​ប្រភព​ពី LG Mobile Philippiness បាន​ឲ្យ​ដឹង​ថា LG G6 Plus ដែល​ជា​ម៉ូឌែល​ចុង​ក្រោយ​បាន​បង្ហាញ​ខ្លួន​ហើយ មាន​បំពាក់​មក​ជាមួយ​សមត្ថភាព​និង​តម្លៃ​កប់​តែ​ម្ដង។

LG G6 Plus
លក្ខណៈសម្បត្តិ​របស់ LG G6 Plus៖
បំពាក់​មក​ជាមួយ​អេក្រង់​ទំហំ 5.7 អ៊ីញ កម្រិត QHD+ ប្រើ​បច្ចេកវិទ្យា​កញ្ចក់​ការពារ​ភាព​សឹក​ឆ្កូត Gorilla Glass 5 កម្រិត 565 ppi ។
​ប្រើ​ប្រាស់ CPU ប្រភេទ Snapdragon 821 Quad-core ល្បឿន 2.4GB បំពាក់​មក​ជាមួយ RAM ពីរ​ប្រភេទ​គឺ 6GB និង 4GB មាន​ម៉េម៉ូរី​ម៉ាស៊ីន 128GB អាច​ថែម​ម៉េម៉ូរី​កាត​ក្រៅ​បាន​ដល់ 2TB។
កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ទំហំ ១៣ មេហ្គា មាន​បំពាក់​មុខងារ​ទប់​លំនឹង OIS, មុខងារ Wide angle, មាន​ភ្លើង LED Flash ពីរ​គ្រាប់ ឯ​កាមេរ៉ា​មុខ​ទំហំ ៥ មេហ្គា អាច​ថត​រូប Selfie បាន​ច្រើន​គ្នា (Wide angle)។
មាន​ថាមពល​ថ្ម ៣ ៣០០ mAh(មីលី​អំពែម៉ោង) ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Quick Charge 3.0 ប្រើ​ខ្សែ​សាក USB Type-Cដើរ​ដោយ Android 7.0 Nougat(អាច​ឡើង​ទៅ 8.0 Oreo បាន)។
LG G6 Plus មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​កម្រិត IP68 អាច​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​ក៏​បាន។ វា​មាន ៣ ពណ៌​គឺ ខ្មៅ ខៀវ និង​ពណ៌​មាស។
ចំពោះ​តម្លៃ LG G6 Plus លក់​នៅ​ហ្វីលីពីន ៦០០ ដុល្លារ ឯ​តម្លៃ​នៅ​ខ្មែរ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ៕
ទស្សនាវីដេអូ​បង្ហាញ​រូបរាង​ខាងក្រោម
ចុច​អាន​៖

ប្រភព៖ gizguide ប្រែ​សម្រួល៖ រក្សា
·   0

Samsung បោះ​ចោល​គម្រោង​ដាក់ទ្រនាប់​ស្កេន​ក្រោម​អេក្រង់​ Galaxy S9​​



​​​​​​​​​​​​​​​​​​​​​​​​ក្រុមហ៊ុន​ Samsung បាន​សម្រេច​ចិត្ត​ថា​នឹង​មិន​បញ្ចូល​នូវ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​ផ្ទៃ​អេក្រង់​ Galaxy S9 ឡើយ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក។

Galaxy S9 និង S9+ នឹង​បន្ត​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ​ដូច​ជា​ Galaxy S8 និង S8+ ដដែល។ ការ​ចេញ​ផ្សាយ​ខាង​លើ​បាន​លេច​ចេញ​ឡើង​ ក្រោយ​គេ​ប៉ាន់​ស្មាន​ថា​ Samsung បាន​​ធ្វើ​ការ​សម្រេច​ចុង​ក្រោយ​លើ​​លក្ខណៈ​សម្បត្តិ​ Hardware របស់​ Galaxy S9 រួច​ហើយ ដោយ​ការ​ផលិត​​សាក​ល្បង​បាន​ចាប់​ផ្ដើម​តាំង​ពី​ខែ​តុលា​មក​ម្ល៉េះ។ ការ​ផលិត​ទ្រង់ទ្រាយ​ធំ​នឹង​ចាប់​ផ្ដើម​នៅ​ខែ​ធ្នូ។
​កន្លង​មក​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​​តែង​មាន​​បំណង​ចង់​បំពាក់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​ផ្ទៃ​អេក្រង់​លើ​ស្មាតហ្វូន​កំពូលៗ​របស់​ខ្លួន​ ប៉ុន្តែ​មិន​បាន​ជោគជ័យ​ព្រោះ​​ផល​វិបាក​លើ​ផ្នែក​បច្ចេកទេស។ ​ការ​សម្រេច​ចិត្ត​​មិន​ប្រើ​បច្ចេកវិទ្យា​នេះ​នៅ​លើ​ Galaxy S9 ​​មិន​មាន​ន័យ​ថា​ Samsung បោះ​ចោល​បច្ចេកវិទ្យា​នេះ​ទាំង​ស្រុង​នោះ​ទេ។ គេ​ជឿ​ថា​ Samsung នឹង​សាក​ល្បង​បំពាក់​បច្ចេកវិទ្យា​នេះ​ម្ដង​ទៀត​​នៅ​លើ​ Galaxy Note 9 ដែល​​ទំនង​នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​សីហា​ ឆ្នាំ​ក្រោយ៕
​​

ប្រភព៖ The Investor ប្រែ​សម្រួល៖ សុខហេង
·   0

ឆ្នាំ ២០១៧ នៅ​​មិន​ទាន់​​មាន​ទូរសព្ទ​ណា​ស៊ី​ដាច់ iPhone 7 នៅ​ឡើយ​ទេ

យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ចេញ​ពី​ Canalys ​ឲ្យ​ដឹង​ថា iPhone 7 របស់ Apple នៅ​តែ​ឈរ​លំដាប់​ទី ១ ស្មាតហ្វូន​លក់​ដាច់​បំផុត​ប្រចាំ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៧។ គិត​ត្រឹម​ចុង​ខែ​កញ្ញា iPhone 7/7 Plus លក់​ដាច់​បាន​ប្រមាណ ១៣ លាន​គ្រឿង។
ចំពោះ​ដំណែង​លេខ ២ បាន​ទៅ​លើ iPhone 6s លក់​បាន​ចំនួន ៧.៩ លាន​គ្រឿង​ស្រប​ពេល SAMSUNG Galaxy J2 Prime ឈរ​នៅ​លេខ ៣ ចំនួន ៧.៨ លាន​គ្រឿង និង​ម៉ូដែល Oppo A57 បាន ៧.៨ លាន​គ្រឿង និង​ចុង​ក្រោយ​​ម៉ូដែល​កាមេរ៉ា​ភ្លោះ​កូនកាត់​ 7 Plus ម៉ូដែល R11 របស់ Oppo បាន ៧.២ លាន​គ្រឿង។
iPhone 8/8 Plus សរុប​ចូល​គ្នា​លក់​ដាច់​បាន ១១.៩ លាន​គ្រឿង តួ​លេខ​នេះ​មាន​ការ​ធ្លាក់​ចុះ ធៀប​នឹង​ការ​ចេញ​លក់​ដំបូង iPhone 7/7 Plus ឆ្នាំ ២០១៦ ហក់​ខ្ពស់​ដល់​ ១៤ លាន​គ្រឿង​ឯ​ណោះ។
អាន​អត្ថបទ​បន្ទាប់


ប្រភព៖ CNBC ប្រែសម្រួល៖ កៅ រក្សា
·   0

Apple ចេញឆ្លើយ​តប​ អេក្រង់ iPhone X ដំណើរការ​ខុស​ប្រក្រតី​

តួ​លេខ​ម្ចាស់ iPhone X កាន់​តែ​ច្រើន​បាន​បញ្ចេញ​មតិ​លើ​គេហទំព័រ Reddit និង Twitter ​ជុំវិញ​អេក្រង់​នៃ​ស្មាតហ្វូន​របស់​ពួក​គេ​ចាប់​ផ្តើម​ដំណើរការ​ខុស​ប្រក្រតី នៅ​ទីតាំង​ត្រជាក់​ខ្លាំង។ ថ្វី​បើ​មិន​ការ​បញ្ជាក់​ពី​បញ្ហា​ច្បាស់លាស់​ណា​មួយ ប៉ុន្តែ​គេ​ជឿ​ថា​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ។
ក្រោយ​មក​ Apple ក៏​បាន​ឆ្លើយ​តប​ក្នុង​សារព័ត៌មាន The Loop ថា "ពួក​យើង​ទទួល​ស្គាល់​​អេក្រង់ iPhone X នឹង​មិន​អាច​ឆ្លើយ​តប​ការ​បញ្ជា​បាន​រហ័ស​ឬ​បត់បែន​បាន​ភ្លាមៗ នៅ​ក្នុង​អាកាស​ធាតុ​ត្រជាក់​ឡើយ លុះ​ត្រា​តែ​ចាំ​ប៉ុន្មាន​វិនាទី​បន្ទាប់ ប៉ុន្តែ​យើង​នឹង​កែប្រែ​ចន្លោះ​ប្រហោង​ទាំង​នោះ​នៅ​កំណែ​អាប់ដែត​កម្មវិធី​នា​ពេល​ខាង​មុខ"។
ជា​ទូទៅ​ Apple បាន​កំណត់​រួច​ជា​ស្រេចការ​ប្រើប្រាស់ iPhone ចន្លោះ​សីតុណ្ហភាព ០ ទៅ ៣៥ អង្សា​សេ​គឺ​មិន​ជា​បញ្ហា​ចោទ​អ្វី​ឡើយ លើក​លែង​តែ​ខ្ពស់​ឬ​ទាប​ជាង​ការ​កំណត់​​នេះ​​ប៉ុណ្ណោះ​។ ប៉ុន្តែ​ផ្អែក​តាមការ​លើក​ឡើង​របស់​​អ្នក​ប្រើប្រាស់​ម្នាក់​ដែល​ជួប​បញ្ហា​បាន​ឲ្យ​ដឹង​ថា​ ទូរសព្ទ​គេ​កាន់​ប្រើ​នៅ​សីតុណ្ហភាព​ត្រឹម​ក្បែរ ១០ អង្សា​សេ​ប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ​នៅ​​បន្ត​ជួប​បញ្ហា​ដដែល។

ប្រភព៖ idropnews ប្រែសម្រួល៖ កៅ រក្សា
·   0

Apple ​ព្យាយាម​លាក់​រឿង​សម្ងាត់​ទាំង​ ១០ ​នេះ​អំពី​ iPhone X

iPhone X ​នឹង​មក​ដល់​ខ្មែរ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ២៤ ​ចុង​ខែ​វិច្ឆិកា​នេះ​ខណៈ​វា​កំពុង​ចរាចរណ៍​ពាសពេញ​ពិភពលោក​ក្រោយ​បាន​ចេញ​លក់​​លើ​ទីផ្សារ​កាល​ពី​ថ្ងៃ​ទី​ ៣ ​វិច្ឆិកា​កន្លង​ទៅ ​តែ​យ៉ាង​ណា​ក៏​ដោយ​ Apple ​បាន​លាក់​រឿង​អាថ៌​កំបាំង​ ១០ ​ពាក់​ព័ន្ធ​នឹង​ iPhone X ​មិន​ឱ្យ​អតិថិជន​របស់​ខ្លួន​ដឹង​។ តើ​រឿង​សម្ងាត់​ទាំង​ ១០ ​នោះ​ជា​អ្វី​ឱ្យ​ប្រាកដ​ទៅ​?
១. ការ​រចនា​ផ្នែក​ខាង​ក្នុង​ខុស​គ្នា​ខ្លាំង
មិន​ត្រឹម​តែ​ការ​ឌីហ្សាញ​ផ្នែក​ខាង​ក្រៅ​ថ្មី​នោះ​ទេ​ពោល​គឺ​ផ្នែក​ខាង​ក្នុង​របស់​ iPhone X ​ក៏​ប្លែក​ដែរ​បន្ទាប់​ពី​ក្រុមហ៊ុន​ iFixit បាន​រុះរើ​ដល់​ម៉ាស៊ីន​ក្នុង​របស់​វា។ iFixit ​រក​ឃើញ​ថា​ ដង់ស៊ីតេ​នៃ​ឧបករណ៍​ភ្ជាប់​ និង​សមាសភាព​របស់​វា​មិន​ធ្លាប់​ប្រើ​ប្រាស់​​ពី​មុន​មក​ទេ​ ។ រីឯ​ logic board ​នៅ​លើ​ Motherboard ​មាន​ទំហំ​តូច​ ។ Motherboard ​របស់​ iPhone X មាន​ទំហំ​​ស្មើ​ប្រមាណ​​ ៧០% ​នៃ​ទំហំ​ Motherboard របស់​ iPhone 8 Plus។
២. ថ្ម​ពីរ​គ្រាប់​
នេះ​គឺ​ជា​ iPhone ​ដំបូង​គេ​ដែល​ Apple ​បាន​បង្កប់​ថ្ម​ពីរ​គ្រាប់​ ។ ក្រុមហ៊ុន​បាន​កាត់​បន្ថយ​គម្លាត​ logic board ​ដើម្បី​ដាក់​ថ្ម​ថ្មី​មួយ​ទៀត​រាង​អក្សរ​ L។
៣. Samsung ​ជា​អ្នក​ផ្គត់ផ្គង់​កញ្ចក់​ OLED
iPhone ​ស៊េរី​មុនៗ​ត្រូវ​បាន​ក្រុមហ៊ុន​ Renesas ​និង​ក្រុមហ៊ុន​ Synaptic ​ជា​អ្នក​ផ្គត់ផ្គង់​កញ្ចក់​ឱ្យ​តែ​សម្រាប់​ iPhone X ​វិញ​កញ្ចក់​ OLED ​ត្រូវ​បាន​រៀប​ចំ​ដោយ​ក្រុមហ៊ុន​ Samsung ​ទាំង​ស្រុង។
៤. ទំហំ ​RAM ​៣​GB
iPhone X ​មាន​ទំហំ​ RAM ​៣​GB ​ដែល​ទិញ​មក​ពី​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ SK Hynix ​និង​ទំហំ​ផ្ទុក​ ៦៤​GB ​ទិញ​មក​ពី​ក្រុមហ៊ុន​ Toshiba។
៥. បន្ទះ​ឈីប​​សេវា​ទូរសព្ទ​របស់​ Intel
បន្ទះ​ឈីប​ក្នុង​ iPhone X ​បាន​មក​ពី​ក្រុមហ៊ុន​ Intel ​ហើយ​ក៏​មាន​ក្នុង​ iPhone 8 ​និង​ iPhone 8 Plus។
៦. សេនស័រ​កាមេរ៉ា​​ខាង​មុខ​ទិញ​ពី​ Sony
សេនស័រ​បង្កប់​ក្នុង​កាមេរ៉ា​ខាង​មុខ​ទិញ​ពី​ក្រុមហ៊ុន​ Sony។
៧. រន្ធ​ដោត​ប្រភេទ​ USB Type-C ​ទិញ​ពី​ក្រុមហ៊ុន​ Cypress Semiconductor Corp
រន្ធ​ដោត​ USB Type-C ​របស់​ iPhone X ​ផ្គត់​ផ្គង់​ដោយ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្រុង​ San Francisco ​ក្រុមហ៊ុន​ Cypress Semiconductor Corp។
៨. ប្រព័ន្ធ​សាក​ថ្ម​ឥត​ខ្សែ ​Wireless Charging ​ទិញ​ពី​ក្រុមហ៊ុន​ Broadcom
iPhone X ​សាក​ថ្ម​ប្រព័ន្ធ​ដោយ​មិន​បាច់​ប្រើ​ខ្សែ​ ឬ​ Wireless Charging​ដែល​បាន​មក​ពី​ឧបករណ៍​ត្រួត​ពិនិត្យ​ Broadcom BCM59355 ​របស់​ក្រុមហ៊ុន​ Broadcom។
៩. កាមេរ៉ា​ Infrared ​ទិញ​ពី​ក្រុមហ៊ុន​ STMicroelectronics
កាមេរ៉ា​ Infrared ​សម្រាប់​ថត​យក​ចំណុច​ ៣០ ០០០ ​ប្រភេទ​លើ​ផ្ទៃ​មុខ​បង្កើត​ជា​រូបភាព​ដើម្បី​ដំណើរ​ការ​មុខងារ​ Face ID
ទិញ​ពី​ក្រុមហ៊ុន​កូន​កាត់​បារាំង​-អ៊ីតាលី​ STMicroelectronics។
១០. ថាមពល​ថ្ម​ iPhone X ​១០,៣៥​ វ៉ាត់​ម៉ោង​ (Wh)
កម្លាំង​ថ្ម​របស់​ iPhone X ​ទំហំ​ ១០,៣៥ ​វ៉ាត់​ម៉ោង​ (Wh) ឬ​ ២៧១៧ ​មីលីអំពែ​នៅ​ចំណុច​ ៣,៨១ ​វ៉ុល​ខណៈ​ Galaxy Note 8 មាន​ដល់​ទៅ​ ១២,៧១ ​Wh​ ឯ​ណោះ៕

ប្រភព៖ gadgetsnow ប្រែសម្រួល៖ សិរីបុទ្រ
·   0

Samsung Galaxy S8: ស្មាតហ្វូនសមត្ថភាពដែនកំណត់


Galaxy S8 នាំមកនូវអេក្រង់គ្មានដែនកំណត់ សេវាប្រព័ន្ធភ្ជាប់អេកូទ្បូស៊ី និងប្រព័ន្ធដំណើរការដ៏ឆ្លាតវៃ
ភ្នំពេញ៖ ក្រុមហ៊ុនសាមសុង បានបង្ហាញពិភពលោកនូវស្មាតហ្វូនដ៏ទំនើបជំនាន់ចុងក្រោយ ខុសប្លែកពីស្មាតហ្វូនដទៃ ជាមួយនឹងការរចនាម៉ូតយ៉ាងផ្ចិតផ្ចង់ និងគុណភាព និងព្រមទាំងមុខជាច្រើនផ្សេងទៀត ដែលមានអត្ថប្រយោជន៍រាប់មិនអស់ផងដែរ។ DJ Koh ប្រធានទំនាក់ទំនងចល័តពាណិជ្ជកម្ម របស់ក្រុមហ៊ុនសាមសុងបានមានប្រសាសន៍ថា៖ «ទូរស័ព្ទ Samsung Galaxy S8 នាំយកមកនូវយុគសម័យថ្មីនៃការរចនាស្មាតហ្វូន និងមុខងារដ៏អស្ចារ្យ ដែលផ្តល់នូវបទពិសោធន៍ថ្មីសន្លាង ដល់អតិថិជនជុំវិញពិភពលោក»។


Galaxy S8 នឹងផ្តល់ជូននូវជម្រើសនៃបច្ចេកវិទ្យាទំនើប រួមទាំងកន្លែងស្កេនស្នាមម្រាមដៃ ប្រព័ន្ធស្កេនប្រស្រីភ្នែក និងប្រព័ន្ធចំណាំមុខដែលអាចដោះសោរអេក្រង់ដោយគ្រាន់តែដាក់ទូរស័ព្ទពីមុខ ដូច្នេះអ្នកប្រើប្រាស់អាចជ្រើសរើសវិធីសាស្ត្រផ្ទៀងផ្ទាត់ដ៏ជាក់លាក់់តាមជីវមាត្រទ្រង់ទ្រាយ ដែលដំណើរការបានល្អបំផុតសម្រាប់ពួកគេ។
Galaxy S8 ថែមទាំងមកជាមួយលក្ខណៈពិសេសរបស់ Galaxy ដែលអតិថិជនរបស់យើងតែងតែមានការពេញចិត្តយ៉ាងខ្លាំង ដែលរួមមានដូចជាប្រព័ន្ធ IP68 ការពារចូលទឹក និងធូលី ព្រមទាំងអាចថែមអង្គចងចាំ MicroSD ទំហំដល់ទៅ 256GB ហើយមានបច្ចេកវិទ្យាសាកថ្មឥតខ្សែយ៉ាងរហ័សផងដែរ។
មធ្យោបាយថ្មីដែលរឹតបន្តឹងសម្ព័ន្ធភាពរវាងអ្នកនិងស្មាតហ្វូនអ្នក
Bixby គឺជាមុខងារដ៏ឆ្លាតវៃមួយ ដែលនឹងជួយឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ថ្មីៗ ជាច្រើនរាប់មិនអស់។ ជាមួយនឹងប៊ូតុងដាច់ ដោយឡែកសម្រាប់Bixby អ្នកអាចបើក Bixby ប្រើបានយ៉ាងស្រួល និងអាចបញ្ជាបើកមុខងារ កម្មវិធី និងសេវាផ្សេងៗដែលមាននៅលើទូរស័ព្ទ ដោយគ្រាន់តែប្រើសម្លេង ឬចុចលើផ្ទៃអេក្រង់ ឬប្រើប្រស្រីភ្នែកបញ្ជា ឬអាចសរសេរក៏បាន។ កាសស្តាប់ដ៏ទំនើបប្រភេទ AKG របស់ក្រុមហ៊ុន Harman ផ្តល់នូវសម្លេងរងំ ពិរោះរណ្តំ ដែលនឹងមានមកជាមួយស្មាតហ្វូននេះក្នុងប្រអប់ជាស្រេចដោយឥតគិតថ្លៃ។ កាសស្តាប់ត្រចៀកទាំងនេះនឹងផ្តល់គុណភាពសម្លេង ខណៈកាត់បន្ថយសម្លេងរំខានពីខាងក្រៅ បានកាន់តែមានប្រសិទ្ធិភាពជាងមុន ហើយមាននូវបច្ចេកវិទ្យាប្រើក្រណាត់ទំនើប ដែលកាត់បន្ថយឨកាសនៃការវ័ណ្ឌជំពាក់ខ្សែផងដែរ។
ជាមួយនឹងអង្គប្រតិបត្តិធំប្រកបដោយអនុភាព Samsung Dex គឺជាមុខងារបកគំហើញដ៏ថ្មីសន្លាងមិនធ្លាប់មានពីមុន ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចយក ស្មាតហ្វូន Samsung Galaxy S8 ទៅប្រើដូចជាកំព្យូទ័រដែរ ដោយគ្រាន់តែភ្ជាប់ទៅនឹងអេក្រង់ Mouse និងក្តារចុចជាការស្រេច។ មិនតែប៉ុណ្ណោះ Samsung DeX អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបើកទិន្នន័យ ឬឯកសារយកមកកែសម្រួល ឬពិនិត្យមើលចេញពីទូរស័ព្ទតែម្តង ដែលជាចំណុចពិសេសមួយធ្វើឲ្យដំណើរការការងារប្រចាំថ្ងៃកាន់ តែងាយស្រួល កាន់តែរហ័ស និងកាន់តែឆ្លាតវៃជាមួយនឹងស្មាតហ្វូននេះ។
Galaxy S8 មានជម្រើសពណ៌ចំនួន ៥ រួមមាន ពណ៌ខ្មៅរលោង ប្រផេះ ទឹកប្រាក់ ខៀវ និងមាសដ៏ស្រស់ស្អាតទាក់ភ្នែក។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល សូមចូលទៅកាន់ www.samsungmobilepress.com
http://news.samsung.com/galaxy
ឬ www.samsung.com/galaxy
នេះជាលក្ខណៈសម្បត្តិលម្អិតរបស់ Galaxy S8 និង S8+ 


·   0

នៅចាំ Nokia 3310 បានទេ? វានឹងត្រលប់មកទីផ្សារម្តងទៀត ជាមួយការច្នៃប្រឌិតថ្មីដ៏អស្ចារ្យ




បរទេស៖ ច្បាស់ណាស់ថា គ្រប់គ្នាប្រាកដជាស្គាល់ទូរស័ព្ទម៉ាក Nokia ស៊េរី 3310 ដែលធ្លាប់ត្រូវបានគេនិយមប្រើកាលពីជាង១០ឆ្នាំមុន ហើយអ្នកទាំងអស់គ្នាក៏ប្រាកដជាពេញចិត្តនឹងគុណភាពរបស់វាណាស់ដែរ។
ជាក់ស្តែងបច្ចេកវិទ្យាកាន់តែទំនើបពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះ Nokia 3310 ក៏នឹងវិវឌ្ឍន៍ខ្លួនឲ្យស្របទៅតាមសម័យកាលផងដែរ ប៉ុន្តែពួកគេនឹងរក្សា Nokia 3310 ឲ្យស្ថិតនៅក្នុងទម្រង់រូបរាងដដែល។
បើយោងទៅតាមប្រភពព័ត៌មានបានឲ្យដឹងថា ទូរស័ព្ទដៃដែលធន់នឹងភាពបាក់បែកមួយនេះ នឹងត្រូវបានដាក់លក់ដំណាលគ្នាជាមួយទូរស័ព្ទប្រភេទថ្មីផ្សេងទៀតរបស់ Nokia ឈ្មោះថា Nokia 6 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 ចុងក្រោយបង្អស់នៅថ្ងៃទី ២៦កុម្ភៈ ខាងមុខនេះ។
សេចក្តីរាយការណ៍នោះក៏បានបង្ហាញដែរថា Nokia 6 នឹងត្រូវបានដាក់លក់នៅក្នុងតម្លៃប្រហែល ២៦០ ដុល្លារ។ លើសពីនេះ ម៉ូដែលទូរស័ព្ទផ្សេងៗទៀតរបស់​ Nokia ដូចជា Nokia 5 និង Nokia 3 នឹងត្រូវបានដាក់លក់នៅក្នុងតម្លៃប្រហែល ២០៩ដុល្លារ និង ១៥៦ដុល្លារប៉ុណ្ណោះ។


តើអ្នកឆ្ងល់ទេថា ទូរស័ព្ទដៃដែលអ្នកធ្លាប់ចូលចិត្ត និងត្រូវបានវិវឌ្ឍថ្មីនេះមានតម្លៃប៉ុន្មានដែរ? គឺវានឹងមានតម្លៃប្រហែល ៦១ដុល្លារប៉ុណ្ណោះ។
អ្នកគាំទ្រ Nokia 3310 ម្នាក់បាននិយាយបែបកំប្លែងថា “ខ្ញុំនឹងទិញទូរស័ព្ទ Nokia 3310ថ្មីនេះ ហើយខ្ញុំនឹងប្រើវាជាឧបករណ៍ដើម្បីការពារខ្លួន។ មានន័យថា ប៉ះទង្គិចខ្លាំងយ៉ាងណា នៅតែអាចប្រើវាសម្រាប់តេបានដដែល”៕
·   0

របៀប​ដុតមាន់​ចំបើង​


គ្រឿងផ្សំ :
​    ​- មាន់​ស្រែ​ទម្ងន់​ប្រហែល ១​គ​.​ក្រ ១​ក្បាល​
​    ​- មើម​ខ្ទឹម ៥​កំ​ពិស និង​ឬ​ស​ជីរវ៉ាន់ស៊ុយ ៥​ដើម​
​    ​- គល់​ស្លឹកគ្រៃ​ដំ​បំបែក ៣-៤​គល់​
​    ​- ម្រេច​គ្រាប់ ១០​គ្រាប់​
​    ​- អំបិល​ម៉ដ្ឋ ១​ស្លាបព្រា​កា​ហ្វ និង​ទឹកត្រី ២​ស្លាបព្រា​បាយ​

​វិធី​ចម្អិន :
១. បុក​មើម​ខ្ទឹម ឬ​សជី​វ៉ាន់ស៊ុយ អំបិល និង​ម្រេច​ចូលគ្នា​អោយ​ល្អិត​។​
២. លាង​មាន់ យក​គ្រឿងក្នុង​ចេញ​អោយ​ស្អាត​។​
៣. ប្រឡាក់​គ្រឿងក្នុង ជាមួយ​អង្ករលីង ម្ទេស​ម៉ដ្ឋ ដើម​ខ្ទឹម ជី​បារាំង អោយ​សព្វ​។​
៤. យក​មាន់ មក​ប្រឡាក់​ គ្រឿង​ដែល បុក​​ ហើយ​លាយ​ជាមួយ ទឹកត្រី​ អោយ​សព្វ​ទាំង​ក្នុង​ ទាំង​ក្រៅ  រួច​យក​គល់​ស្លឹកគ្រៃ មក​ឆ្មួ​ល​ញ៉ុ​ក​ចូលក្នុង​ខ្លួន​មាន់ ហើយ​ដេរ​ភ្ផិ​ត​អោយ​ស្អាត។​
៥. វិធី​ដុត​យក​ឈើ​ មក​ដោត​មាន់ ដោយ​បន្សល់ ​ចុង​ម្ខាង​សំរាប់​ ដោត​ទៅនឹង​ដី ហើយ​យក​សំបក​ប៉ោត​ ​មក​គ្រប ពីលើទើប​យក​ ចំបើង​មក​គរ​លើ​សំបកប៉ោត​អោយ​លិច​ទៀត។
ហើយ​សឹម​ដុត​ចំបើង អោយ​ឆេះ​ទ្រលោម​ឡើង លិច​ប៉ោត​នោះ ប្រហែលជា​១៥​ទៅ ២០​នាទី ចាំ​លើក​សំបក​ប៉ោត​ចេញ​។​
៦. ពេលនោះ​មាន់​ឆ្អិន​ល្អ ហើយ​ដាក់​ចាន ទទួលទាន​ជាការ​ស្រេច​។


កំណត់សម្គាល់​
ការ​គ្រប​សំបក​ប៉ោត​ពីលើ​មាន់ គឺ​ការពារ​កុំអោយ​កំទេច ចំបើង​ធ្លា​ក់លើ​មាន់​ដែល​យើង​ដុត​ផង និង​រក្សា​កំដៅ​អោយបាន​ក្តៅ​ល្អ ក្នុងការ​ចំអិន​៕​
·   0

ដុតមាន់ CoCaCoLa


-មុខម្ហូប: ដុតមាន់ CoCaCoLa គ្រឿងផ្សំ : មាន់ ១ ប្រហែល ១,៥0 ទៅ ២ គីឡូក្រាម • CoCaCoLa ១ កប៉ុង • ស្លឹកក្រូច ៥ ស្លឹក • ម្ដេង ១ ដុំ • ស្លឹកគ្រៃ ១០ គុល • ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ • អំបិល១ ស្លាបព្រាកាហ្វេ • ខ្ទឹម ១ ដុំ • ប្រេងឆារ ១ ខាំ។
វិធីធើ្វ : មុនដំបូងយើងត្រូវសំអាតមាន់អោយស្អាត
បន្ទាប់មកយើងចាក់ប្រេងឆារចួលក្នុងឆ្នាំងបន្តិច ហើយដាក់ស្លឹកគ្រៃ ម៉ាដេង ស្លឹកក្រូច និងមាន់ចូលឆ្នាំង រួចហើយចាក់ CoCaCoLa កន្លះកំប៉ុង ហើយដាក់ម្សៅស៊ុប និងអំបិល រួចហើយទុកមួយសន្ទុះ នៅពេលCoCaCoLa រីងទើបយើងចាក់កន្លះកំប៉ុងទៀត យើងត្រូវប្រើភ្លើងក្ដៅល្មមដើម្បីកុំអោយខ្លោចរយះពេលប្រហែល ៣០ នាទី ក្រោយមកទើបស្រង់មាន់ចេញពីឆ្នាំងយកដាក់ក្នុងចាន នោះជាកាស្រេច ។យើងត្រូវប្រើទឹកជ្រលក់ដើម្បីបង្កើនរសជាតិ ។
-មុខម្ហូប : ឆារក្ដាមសមុទ្រ គ្រឿងផ្សំ : • ក្ដាមសមុទ្រ ១ គីឡូក្រាម • ស្ករ ២ស្លាព្រាបកាហ្វេ • ម្ស៉ៅស៊ុប ១ ស្លាបព្រាកាហ្វេ • ទឹកត្រី ៣ ស្លាបព្រាកាហ្វេ • មើមខ្ទឹម ៣ ដុំ • ម្រេច កន្លះស្រាបព្រាកាហ្វេ • អំពិលទុំ ១ ដុំ • ប្រេងឆារ ១ កូនចាន ។ វិធីធ្វើ:មុនដំបូងយើងត្រូវលាយអំពិលទុំជាមួយ ស្ករ ម្សៅស៊ុប ទឹកត្រី បន្ទាប់មកយើងចាក់ប្រេងឆារចូលក្នុងខ្ទះ ហើយដាក់ខ្ទឹមដែលចញ្ជាំមរួចចូល បន្ទាប់មកពេលខ្ទឹមក្រហមទើបយើងចាក់ក្ដាមចូល ពេលក្ដាមឆ្អិនបន្ទិចទើបយើងចាក់គ្រឿងផ្សំចូល ហើយដាក់ម្រេច ពេលក្ដាមឆ្អិនល្មមទើបយើងដួសដាក់ចាន នោះជាកាស្រេច ។
·   0

អាម៉ុកត្រី

គ្រឿងផ្សំ

  • ត្រីរ៉ស់ត្រីឆ្ដោរ ១គីឡូក្រាម
  • ដូងទុំ ១
  • ម្ទេសប្លោកក្រៀម ៥ផ្លែ
  • ម្ទេសប្លោកទុំស្រស់ ៥ផ្លែ
  • គល់ស្លឹកគ្រៃ ៥គល់
  • រំដេង ល្មៀត ១ចំណិតប៉ុនមេដៃ
  • ខ្ទឹមស ១០កំពឹស
  • ម្សៅស៊ុប ១ភាគ២ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • សណ្ដែកដី ១០ក្រាម
  • ស៊ុតទា ២គ្រាប់
  • សម្បកក្រូចសើច ១ចំណិត
  • ស្លឹកចេកណាំវ៉ាសម្រាប់ខ្ចប់ ៥ធាង
  • ខ្ជាយ ១មើម
  • ខ្ទឹមក្រហម ៥កំពឹស
  • កាពិ ឬ[[ប្រហុក]សាច់ ២ក្រាម
  • ស្ករត្នោត ១ស្លាបព្រាបាយ
  • អំបិល ១ភាគ២ស្លាបព្រាបាយ
  • ស្លឹកក្រូចសើច ១០សន្លឹក
  • ស្លឹក ឬស្លឹកកន្ទួត ១០ត្រួយ ឬច្រើនជាងនេះតាមចូលចិត្ត។

វិធីធ្វើ

  • ត្រីរ៉ស់ត្រីឆ្ដោរ យកស្រកាចេញឲ្យស្អាត កាត់កន្ទុយ ចៀរព្រុយពោះ និងខ្នងចេញ ហើយកោសលាងទឹកឲ្យស្អាត កាត់ក្បាលចេញទុកមួយអន្លើ។ ក្បាលពុះជាពីរឆ្កឹះយកស្បែកក្រអូមលើចេញ លាងឲ្យស្អាត។ បើធំពេក អាចកាត់ជាដុំតូចៗល្មម។ ខ្លួនត្រី សើយយកឆ្អឹងខ្នងចេញ ហាន់ជាបន្ទះស្ដើងល្មម។
  • គល់ស្លឹកគ្រៃហាន់ស្ដើង ម្ទេសប្លោកក្រៀម ខ្ទឹមស ខ្ទឹមក្រហម រំដេង ខ្ជាយ ល្មៀត សម្បកក្រូចសើច អំបិល បុកបញ្ចូលគ្នាឲ្យម៉ដ្ឋ ប្រហុកចិញ្ច្រាំឲ្យម៉ដ្ឋ ឬកាពិដាក់បុកជាមួយគ្រឿង។ សណ្ដែកដីលីងបុកឲ្យល្អិត។
  • ស្លឹកក្រូចសើច ហូតទ្រនុងចោល លាងទឹកឲ្យស្អាត ហាន់ជាសរសៃល្អិតៗ។
  • ដូងទុំ កោសពូតយកខ្ទិះដើមទុកដោយឡែក និងទឹកខ្ទិះទី២ ទុកដោយឡែក។
  • យកខ្ទិះដូងទី១ ពាក់កណ្ដាលបង់អំបិលបន្តិច(កុំឲ្យប្រៃ)។
  • ដាក់សាច់ត្រី គ្រឿង សណ្ដែកដី កាពិប្រហុក ពងទា ទឹកខ្ទិះទីមួយដែលនៅសល់ ទឹកត្រី ស្ករ ម្សៅស៊ុប លាយច្របល់ចូលគ្នាកូរឲ្យសព្វ ចាក់ទឹកខ្ទិះទី២ចូល(ប្រយ័ត្នកុំឲ្យរាវពេក) បន្តកូរឲ្យទាល់តែឡើងខាប់ប្រហែល៣០នាទី ទុកមួយអន្លើសិន។
  • ស្លឹក កាត់ទ្រនុងចេញ ឬស្លឹកកន្ទួតលាងទឹកឲ្យស្អាត ដាក់ទ្រាប់បាតកន្ទោងច្រើន ឬតិចតាមចំណូលចិត្ត។ ដួសត្រីដែលកូរគ្រឿង រួចដាក់ក្នុងកន្ទោង(ឲ្យស្មើសាច់ស្មើគ្រឿង) ដួសទឹកខ្ទិះដើមចាក់ពីលើបន្តិច រោយស្លឹកក្រូចសើចដាក់ចំហុយឲ្យឆ្អិន(១៥ ឬ២០នាទី តាមទំហំតូចឬធំ)។
·   0