Monday, November 13, 2017
ដុតមាន់ CoCaCoLa
-មុខម្ហូប: ដុតមាន់ CoCaCoLa គ្រឿងផ្សំ : មាន់ ១ ប្រហែល ១,៥0 ទៅ ២ គីឡូក្រាម • CoCaCoLa ១ កប៉ុង • ស្លឹកក្រូច ៥ ស្លឹក • ម្ដេង ១ ដុំ • ស្លឹកគ្រៃ ១០ គុល • ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ • អំបិល១ ស្លាបព្រាកាហ្វេ • ខ្ទឹម ១ ដុំ • ប្រេងឆារ ១ ខាំ។
វិធីធើ្វ : មុនដំបូងយើងត្រូវសំអាតមាន់អោយស្អាត
បន្ទាប់មកយើងចាក់ប្រេងឆារចួលក្នុងឆ្នាំងបន្តិច ហើយដាក់ស្លឹកគ្រៃ ម៉ាដេង ស្លឹកក្រូច និងមាន់ចូលឆ្នាំង រួចហើយចាក់ CoCaCoLa កន្លះកំប៉ុង ហើយដាក់ម្សៅស៊ុប និងអំបិល រួចហើយទុកមួយសន្ទុះ នៅពេលCoCaCoLa រីងទើបយើងចាក់កន្លះកំប៉ុងទៀត យើងត្រូវប្រើភ្លើងក្ដៅល្មមដើម្បីកុំអោយខ្លោចរយះពេលប្រហែល ៣០ នាទី ក្រោយមកទើបស្រង់មាន់ចេញពីឆ្នាំងយកដាក់ក្នុងចាន នោះជាកាស្រេច ។យើងត្រូវប្រើទឹកជ្រលក់ដើម្បីបង្កើនរសជាតិ ។
-មុខម្ហូប : ឆារក្ដាមសមុទ្រ គ្រឿងផ្សំ : • ក្ដាមសមុទ្រ ១ គីឡូក្រាម • ស្ករ ២ស្លាព្រាបកាហ្វេ • ម្ស៉ៅស៊ុប ១ ស្លាបព្រាកាហ្វេ • ទឹកត្រី ៣ ស្លាបព្រាកាហ្វេ • មើមខ្ទឹម ៣ ដុំ • ម្រេច កន្លះស្រាបព្រាកាហ្វេ • អំពិលទុំ ១ ដុំ • ប្រេងឆារ ១ កូនចាន ។ វិធីធ្វើ:មុនដំបូងយើងត្រូវលាយអំពិលទុំជាមួយ ស្ករ ម្សៅស៊ុប ទឹកត្រី បន្ទាប់មកយើងចាក់ប្រេងឆារចូលក្នុងខ្ទះ ហើយដាក់ខ្ទឹមដែលចញ្ជាំមរួចចូល បន្ទាប់មកពេលខ្ទឹមក្រហមទើបយើងចាក់ក្ដាមចូល ពេលក្ដាមឆ្អិនបន្ទិចទើបយើងចាក់គ្រឿងផ្សំចូល ហើយដាក់ម្រេច ពេលក្ដាមឆ្អិនល្មមទើបយើងដួសដាក់ចាន នោះជាកាស្រេច ។