យោងតាមប្រភពពី LG Mobile Philippiness បានឲ្យដឹងថា LG G6 Plus ដែលជាម៉ូឌែលចុងក្រោយបានបង្ហាញខ្លួនហើយ មានបំពាក់មកជាមួយសមត្ថភាពនិងតម្លៃកប់តែម្ដង។

LG G6 Plus
លក្ខណៈសម្បត្តិរបស់ LG G6 Plus៖
បំពាក់មកជាមួយអេក្រង់ទំហំ 5.7 អ៊ីញ កម្រិត QHD+ ប្រើបច្ចេកវិទ្យាកញ្ចក់ការពារភាពសឹកឆ្កូត Gorilla Glass 5 កម្រិត 565 ppi ។
ប្រើប្រាស់ CPU ប្រភេទ Snapdragon 821 Quad-core ល្បឿន 2.4GB បំពាក់មកជាមួយ RAM ពីរប្រភេទគឺ 6GB និង 4GB មានម៉េម៉ូរីម៉ាស៊ីន 128GB អាចថែមម៉េម៉ូរីកាតក្រៅបានដល់ 2TB។

កាមេរ៉ាភ្លោះខាងក្រោយទំហំ ១៣ មេហ្គា មានបំពាក់មុខងារទប់លំនឹង OIS, មុខងារ Wide angle, មានភ្លើង LED Flash ពីរគ្រាប់ ឯកាមេរ៉ាមុខទំហំ ៥ មេហ្គា អាចថតរូប Selfie បានច្រើនគ្នា (Wide angle)។

មានថាមពលថ្ម ៣ ៣០០ mAh(មីលីអំពែម៉ោង) ប្រើបច្ចេកវិទ្យាសាកថ្មលឿន Quick Charge 3.0 ប្រើខ្សែសាក USB Type-Cដើរដោយ Android 7.0 Nougat(អាចឡើងទៅ 8.0 Oreo បាន)។

LG G6 Plus មានមុខងារស្កេនក្រយៅដៃ បច្ចេកវិទ្យាមិនជ្រាបទឹកកម្រិត IP68 អាចសាកថ្មដោយឥតប្រើខ្សែក៏បាន។ វាមាន ៣ ពណ៌គឺ ខ្មៅ ខៀវ និងពណ៌មាស។
ចំពោះតម្លៃ LG G6 Plus លក់នៅហ្វីលីពីន ៦០០ ដុល្លារ ឯតម្លៃនៅខ្មែរមិនទាន់មាននៅឡើយទេ៕
ទស្សនាវីដេអូបង្ហាញរូបរាងខាងក្រោម

ចុចអាន៖