គ្រឿងផ្សំ :
- មាន់ស្រែទម្ងន់ប្រហែល ១គ.ក្រ ១ក្បាល
- មើមខ្ទឹម ៥កំពិស និងឬសជីរវ៉ាន់ស៊ុយ ៥ដើម
- គល់ស្លឹកគ្រៃដំបំបែក ៣-៤គល់
- ម្រេចគ្រាប់ ១០គ្រាប់
- អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វ និងទឹកត្រី ២ស្លាបព្រាបាយ
វិធីចម្អិន :
១. បុកមើមខ្ទឹម ឬសជីវ៉ាន់ស៊ុយ អំបិល និងម្រេចចូលគ្នាអោយល្អិត។
- មាន់ស្រែទម្ងន់ប្រហែល ១គ.ក្រ ១ក្បាល
- មើមខ្ទឹម ៥កំពិស និងឬសជីរវ៉ាន់ស៊ុយ ៥ដើម
- គល់ស្លឹកគ្រៃដំបំបែក ៣-៤គល់
- ម្រេចគ្រាប់ ១០គ្រាប់
- អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វ និងទឹកត្រី ២ស្លាបព្រាបាយ
វិធីចម្អិន :
១. បុកមើមខ្ទឹម ឬសជីវ៉ាន់ស៊ុយ អំបិល និងម្រេចចូលគ្នាអោយល្អិត។
២. លាងមាន់ យកគ្រឿងក្នុងចេញអោយស្អាត។
៣. ប្រឡាក់គ្រឿងក្នុង ជាមួយអង្ករលីង ម្ទេសម៉ដ្ឋ ដើមខ្ទឹម ជីបារាំង អោយសព្វ។
៤.
យកមាន់ មកប្រឡាក់ គ្រឿងដែល បុក ហើយលាយជាមួយ ទឹកត្រី
អោយសព្វទាំងក្នុង ទាំងក្រៅ រួចយកគល់ស្លឹកគ្រៃ
មកឆ្មួលញ៉ុកចូលក្នុងខ្លួនមាន់ ហើយដេរភ្ផិតអោយស្អាត។
៥.
វិធីដុតយកឈើ មកដោតមាន់ ដោយបន្សល់ ចុងម្ខាងសំរាប់ ដោតទៅនឹងដី
ហើយយកសំបកប៉ោត មកគ្រប ពីលើទើបយក
ចំបើងមកគរលើសំបកប៉ោតអោយលិចទៀត។
ហើយសឹមដុតចំបើង អោយឆេះទ្រលោមឡើង លិចប៉ោតនោះ ប្រហែលជា១៥ទៅ ២០នាទី ចាំលើកសំបកប៉ោតចេញ។
៦. ពេលនោះមាន់ឆ្អិនល្អ ហើយដាក់ចាន ទទួលទានជាការស្រេច។
* កំណត់សម្គាល់
ការគ្របសំបកប៉ោតពីលើមាន់ គឺការពារកុំអោយកំទេច ចំបើងធ្លាក់លើមាន់ដែលយើងដុតផង និងរក្សាកំដៅអោយបានក្តៅល្អ ក្នុងការចំអិន៕