បើយោងទៅតាមប្រភពព័ត៌មានបានឲ្យដឹងថា ទូរស័ព្ទដៃដែលធន់នឹងភាពបាក់បែកមួយនេះ នឹងត្រូវបានដាក់លក់ដំណាលគ្នាជាមួយទូរស័ព្ទប្រភេទថ្មីផ្សេងទៀតរបស់ Nokia ឈ្មោះថា Nokia 6 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 ចុងក្រោយបង្អស់នៅថ្ងៃទី ២៦កុម្ភៈ ខាងមុខនេះ។
សេចក្តីរាយការណ៍នោះក៏បានបង្ហាញដែរថា Nokia 6 នឹងត្រូវបានដាក់លក់នៅក្នុងតម្លៃប្រហែល ២៦០ ដុល្លារ។ លើសពីនេះ ម៉ូដែលទូរស័ព្ទផ្សេងៗទៀតរបស់ Nokia ដូចជា Nokia 5 និង Nokia 3 នឹងត្រូវបានដាក់លក់នៅក្នុងតម្លៃប្រហែល ២០៩ដុល្លារ និង ១៥៦ដុល្លារប៉ុណ្ណោះ។

អ្នកគាំទ្រ Nokia 3310 ម្នាក់បាននិយាយបែបកំប្លែងថា “ខ្ញុំនឹងទិញទូរស័ព្ទ Nokia 3310ថ្មីនេះ ហើយខ្ញុំនឹងប្រើវាជាឧបករណ៍ដើម្បីការពារខ្លួន។ មានន័យថា ប៉ះទង្គិចខ្លាំងយ៉ាងណា នៅតែអាចប្រើវាសម្រាប់តេបានដដែល”៕